ឯកឧត្តម វ៉ាត់ ចំរើន ៖ កម្ពុជាកំពុងបង្ហាញឧត្តមភាពកីឡាគ្រីឃីត ត្រៀមដាក់បញ្ចូលក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ថ្លែងនៅពិធីបើកការប្រកួតកីឡាគ្រីឃីតមិត្តភាពអន្តរជាតិ នាព្រឹកថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ ដែលជាការជួបប្រកួតគ្នារវាងក្រុមជម្រើសជាតិគ្រីឃីតកម្ពុជាជាមួយក្រុមគ្រីឃិតប្រទេសម៉ាឡេស៊ី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC មានប្រសាសន៍ថា ការប្រកួតមិត្តភាពអន្តរជាតិនេះ សហព័ន្ធរៀបចំឡើង ដើម្បីបង្ហាញពីឧត្តមភាពកីឡាគ្រីឃីតនៅកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការត្រៀមខ្លួនសម្រាប់ការទទួលធ្វើជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការរូបនេះ ពន្យល់ថា មូលហេតុចម្បងដែលជម្រុញឲ្យយើងបំផុសរៀបចំសកម្មភាពកីឡាគ្រីឃីតនៅកម្ពុជាឲ្យខ្លាំងខ្លានេះ ដោយសារតែនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅសៀមរាបកន្លងទៅថ្មីៗនេះ មានប្រទេសជាច្រើនបានសូមណូមពរឲ្យម្ចាស់ផ្ទះកម្ពុជាដាក់បញ្ចូលកីឡាគ្រីឃីតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២របស់ខ្លួន ប៉ុន្តែភាគីកម្ពុជាដែលជាម្ចាស់ផ្ទះបានដាក់ជាកីឡាបំរ៉ុងនៅឡើយ ដោយរងចាំការជជែកពិភាក្សាសម្រេចនៅក្នុងកិច្ចប្រជុំប្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកទី២ដែលជាកិច្ចប្រជុំចុងក្រោយធ្វើឡើងនៅខែ មិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ដូច្នោះហើយទើបកម្ពុជាចាំបាច់ត្រូវតែតៀមខ្លួនទុកជាមុន ត្រូវតែពង្រឹងខ្លួនឲ្យមានសក្កានុពលផ្នែកធនធានកីឡាករសម្រាប់ឆ្លើយតបនូវការស្នើរសុំពីបណ្តាលប្រទេសទាំងអស់នោះ បើមាននៅក្នុងស៊ីហ្គេម កម្ពុជានឹងត្រៀមខ្លួនរួចរាល់។ អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ទៀតថា គ្រីឃីតកម្ពុជា នឹងមានទីលានសម្រាប់កីឡាករហ្វឹកហាត់ស្នាក់នៅមួយដែរ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមនៅកម្ពុជា ហើយ សហព័ន្ធក៏បានទំនាក់ទំនងកីឡាករកូនខ្មែរដែលមានសមត្ថភាពខ្ពស់នៅក្រៅប្រទេសឲ្យមកជួយកម្ពុជារួចរាល់អស់ហើយដែរ។ព្រោះច្បាប់អន្តរជាតិសម្រាប់គ្រីឃីតនេះ អនុញ្ញាតិឲ្យជនបរទេសចូលរួមជាមួយគ្នាបាន។

សូមបញ្ជាក់ថា គ្រីឃីតកម្ពុជាបានចាប់បដិសន្ធិកនៅកម្ពុជាក្នុងឆ្នាំ២០២១មកម្លេះ ប៉ុន្តែកីឡាមួយនេះបានធ្វើដំណើរមកមានភាពរដាក់រដុបខ្លះៗដោយពុំទាន់មានធនធានកីឡាកររបស់ខ្លួននៅក្នុងស្រុកនៅឡើយ ដោយមានតែជម្រើសជាតិជាជនបរទេសស្ម័គ្រចិត្តលេងសម្រាប់កម្ពុជា ហើយ បច្ចុប្បនេះ សហព័ន្ធបានកំពុងរៀបចំធ្វើឲ្យដំណើរល្អប្រសើរ ដោយបានទំនាក់ទំនងកីឡាករសក្តានុពលកូនខ្មែរសមត្ថភាពខ្ពស់នៅក្រៅប្រទេសមកចូលរួមជាមួយកីឡាករបរទេសត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕ រូបភាព Camsoc អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner