ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត : “​ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ការ​បៀតបៀន​ដល់​អ្នកសារព័ត៌មាន​ជា​ស្ត្រី “

​ភ្នំពេញ​៖​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានប្រកាសថា​លោក​មិន​គាំទ្រ​ការ​បៀតបៀន​ដល់​អ្នកសារព័ត៌មាន​ជា​ស្ត្រី​ឡើយ ហើយ​រួមទាំង​អ្នកសារព័ត៌មាន​ជា​បុរស​ផង ។ការបញ្ជាក់​នេះ​បាន ធ្វើឡើង​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​ស​សារព័ត៌មាន​សកលលោក ៣ ឧសភា​នៅ​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់​។​

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត : “​ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ការ​បៀតបៀន​ដល់​អ្នកសារព័ត៌មាន​ជា​ស្ត្រី “

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ការ​បៀតបៀន​ដល់​អ្នកសារព័ត៌មាន​ជា​ស្ត្រី​។ អ្នក​ដែល​ប្រព្រឹត្ត​អាហ្នឹង​គឺ​វា​ខុសច្បាប់​រួចទៅហើយ​។ សិទ្ធិ​របស់​អ្នកកាសែត​មិន​ថា​គាត់​ជា​អ្នកកាសែត​ទេ​គាត់​ជា​ប្រជាពលរដ្ឋ ធម្មតា​ក៏​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជា​ស្ត្រី​មិនត្រូវ​បៀតបៀន​ដែរ​ហើយ​មិនមែន​តែ​សិទ្ធិនារី​ទេ​។​អ្នកកាសែត​ជា​បុរស​ក៏ដោយ បើសិនជា​រង​បំពាន​បៀតបៀន​កម្រិតណា អ្នក​ដែល​បៀតបៀន​នោះ​ត្រូវ​ទទួលខុស​ច្បាប់​តាមច្បាប់​។ គ្មាន​គោលនយោបាយ​ណា​ដែល​អនុវត្ត​ហើយ បើក​សិទ្ធិ​បើក​ច្រក​ឲ្យ​អាជ្ញាធរ​ធ្វើបាប​ប្រជាពលរដ្ឋ បិទ​សិទ្ធិ​ប្រជា ពលរដ្ឋ​ដែល​ធ្វើ​នៅក្នុង​គន្លង​ច្បាប់​នោះឡើយ​”៕ ដោយ​:​ពល​ជ័យ​


ads banner