សហគមន៍ទេសចរណ៍កោះ៣០ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរកម្សាន្តជិះទូក តាមដងទន្លេមេគង្គអមដោយទេសភាពធម្មជាតិ

ក្រចេះ៖ សហគមន៏ទេសចរណ៍កោះ៣០ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរកំសានជិះទូក តាមដងទន្លេមេគង្គអមដោយទេសភាពធម្មជាតិស្រស់បំព្រង។ សហគមន៍ទេសចរណ៍កោះ៣០ មានទីតាំងស្ថិតនៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ដោយរម្មណីយដ្ឋានកោះ៣០នេះ បានបង្កើតឡើង៥ឆ្នាំមកហើយ បច្ចុប្បន្នប្រជាសហគមន៍អំពាវនាវរកវិស័យឯកជននឹងអង្គការដៃគូរនានាបន្ថែមឲ្យមកចូលរួមជួយរៀបចំឲ្យមានស្តង់ដាត្រឹមត្រូវ ដើម្បីធ្វើការប្រកួតប្រជែងរម្មណីដ្ឋានស្អាត បរិស្ថានល្អ សេវាកម្មល្អ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក្នុងពេលដែលរាជរដ្ឋភិបានបានបើកឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំមកដោយសារជម្ងឺកូវីដ១៩នោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner