រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោកអនុប្រធានជាន់ខ្ពស់ Michael W. Michalak អមដោយប្រតិភូតំណាងមកមកពីស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំនៅកម្ពុជា។

គួរបញ្ជាក់ថាជំនួបពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ មានគោលដៅសំខាន់ដើម្បីស្វែងយល់អំពី កាលានុវត្ត ភាព និងគោលនយោបាយអាទិភាពរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញឱ្ យក្រុមហ៊ុនអាមេរិកចូលមកដាក់ទុនវិនិយោគលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងប្រៃសណីយ៍នៅ កម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាង កក់ក្តៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់កិច្ចសហការកន្លងមក។ ឯកឧត្តម បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងរយៈ ពេលជាងមួយឆ្នាំក្រោយនេះដែលរួមមាន ការរៀបចំគោលនយោ បាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធន ធានមនុស្សរបស់ក្រសួង ដែលសុទ្ធសឹងជាធាតុផ្សំសំខាន់ៗក្នុង ការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ពីឱកាសវិនិយោគនៅកម្ពុជាសម្រាប់អាមេរិក ជាពិសេសលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ស្របតាមផែនការអាទិភាពចែងក្នុងគោលនយោបាយ រដ្ឋាភិបាលឌីជីថល និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិង សង្គមឌីជីថល។

លោក Michael W. Michalak បានកោតសរសើរដល់កម្ពុជាលើ ជោគ ជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២នេះ។

លោក Michael W. Michalak ក៏បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផល ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេច បាន ក្នុងរយៈពេលចុងក្រោយនេះ ព្រមទាំងសម្តែងនូវឆន្ទៈក្នុងការ សហការជាមួយក្រសួងតាមរយៈការផ្ដល់ធាតុចូលលើសេចក្តីព្រាងច្បាប់ និងកម្មវិធីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល និង សន្តិសុខសាយប័រ និងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងការ ចាប់យកឱកាសវិនិយោគនៅកម្ពុជា៕
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner