តែ ជាភេសជ្ជៈពេញនិយមទីពីររបស់ពិភពលោក

អន្តរជាតិ៖ បន្ទាប់ពីទឹក តែគឺជាភេសជ្ជៈដែលត្រូវបានគេពិសារច្រើនបំផុតនៅក្នុងពិភពលោក។ តែត្រូវបានគេដឹងថា ជាប្រភេទភេសជ្ជៈប្រកបដោយនិរន្តរភាព ផលិតក្នុងតម្លៃសមរម្យ និងមិនមានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដាំដុះក្នុងលក្ខណៈអព្យាក្រឹតអាកាសធាតុ និងស្ថិតក្រោមលក្ខខណ្ឌការងារសមរម្យ។


មុនពេលការដួលរលំនៃវាំងននដែក ប្រទេសហ្សកហ្ស៊ីបានរ៉ាប់រងការផ្គត់ផ្គង់តែនៅអឺរ៉ុបខាងកើតទាំងអស់។ ហើយគ្មានអ្វីចម្លែកទេ៖ អាកាសធាតុនៅក្នុងប្រទេសនោះ គឺល្អសម្រាប់ការដាំដុះតែ។ អ្នកផ្សងព្រេងពីរនាក់ គឺលោក Tomas និងអ្នកនាង Hannes បានធ្វើដំណើរទៅហ្សកហ្ស៊ី និងស្នាក់នៅទីនោះ។ ពួកគេបានជួលចំការតែព្រៃមួយកន្លែង។ ទិន្នផលចំការនេះបានធ្លាក់ចុះអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយសារតែផលិតកម្មតែហ្សកហ្ស៊ីបានដួលរលំ រួមជាមួយនឹងសហភាពសូវៀត។

ឥឡូវនេះ អ្នកផ្សងព្រេងទាំងពីរនាក់កំពុងសាងសង់ចម្ការតែអេកូឡូស៊ី។ ហើយអ្នករាល់គ្នាអាចក្លាយជា “សហកសិករ” តាមអ៊ីនធើណិត។ លោក Aron Murro, Sven Bock និង Leon Franken ក៏ជាអ្នកចូលចិត្តពិសារតែផងដែរ។ ពួកគេបានហៅការចាប់ផ្តើមអាជីវកម្មរបស់ខ្លួនថា “KarmaKollektiv”។ ស្ថាបនិកវ័យក្មេងចង់ផលិតតែ និងភេសជ្ជៈតែប្រកបដោយនិរន្តរភាព និងមានសុខភាពល្អតាមដែលអាចធ្វើទៅបាន។ លោក Aron បានបញ្ជាក់ដូច្នេះថា ខ្ញុំត្រូវបានគេប្រាប់ជាញឹកញាប់ថា ការដាំដុះតែមិនដំណើរការទេ។ ហើយនោះជាការលើកទឹកចិត្តគ្រប់គ្រាន់សម្រាប់ខ្ញុំដើម្បីធ្វើឱ្យវាដំណើរការបាន។


ដោយឡែក នៅក្នុងរដ្ឋ Assam របស់ប្រទេសឥណ្ឌា ម្ចាស់ចម្ការ Ketan Patel កំពុងធ្វើការលើការធ្វើឱ្យសួនតែ Jalinga របស់គាត់គ្មានឧស្ម័ន CO2 ទាំងស្រុង។ គាត់មានគំនិតល្អអំពីអ្វីដែលនឹងត្រូវធ្វើ។ គាត់បានដាំដុះតែសរីរាង្គនៅទីនេះអស់រយៈពេល១៧ឆ្នាំមកហើយ។ ជំនួសឱ្យធ្យូងថ្ម ឥឡូវនេះគាត់ដុតគ្រាប់ធុញ្ញជាតិដែលធ្វើពីរុក្ខជាតិ។ គោលដៅមហិច្ឆតាបន្ទាប់របស់គាត់ គឺគ្មានកាកសំណល់៖ “អ្វីគ្រប់យ៉ាងដែលដុះលើកសិដ្ឋានក៏នឹងត្រូវប្រើប្រាស់បានផងដែរ”៕ ប្រភព៖ DW Documentary ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner