ឯកឧត្តម តឹករ៉េត សំរេច អញ្ជើញជួបសំណេះសំណាលសមាជិកបក្សជាងមួយពាន់នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់លេខ១ នៃក្រុងព្រះសីហនុ ចំនួន១០៩១នាក់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងព្រះសីហនុ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនេះឯកឧត្តម បានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសគណបក្សនយោបាយបានត្រឹមត្រូវ គឺជាកត្តាកំណត់ជោគវាសនារបស់យើងទាំងអស់គ្នា និងជាតិមាតុភូមិយើង។ ជាមួយនឹងថ្នាក់ដឹកនាំល្អ គោលនយោបាយច្បាស់លាស់តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ មានបទពិសោធន៍ដឹកនាំជាតិ ឱ្យរីកចម្រើន ជឿនលឿន និងរចនាសម្ព័ន្ធផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទស គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសល្អបំផុត សម្រាប់យើងទាំងអស់គ្នា។ សូមបងប្អូនសមាជិក សមាជិកា ត្រៀមឯកសារ និងត្រៀមខ្លួន នាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សយើងទាំងអស់គ្នា៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner