អធិការបតីអាល្លឺម៉ង់ សន្យាផ្តល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព និងយុត្តិធម៌

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បញ្ជាក់ថា ប្រទេសរបស់លោកនឹងបន្តផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដើម្បីការការពារយុត្តិធម៌ និងសេរីភាពពិភពលោក។

លោក សូលស៍ បានធ្វើការកត់សម្គាល់បែបនេះ ក្នុងកំលុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ក្នុងថ្ងៃអាទិត្យម្សិលមិញ ក្នុងឱកាសប្រារព្ធខួបលើកទី៧៧ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប។ សុន្ទរកថានេះបានធ្វើឡើងមួយថ្ងៃមុនថ្ងៃជ័យជំនះ៩ ឧសភា ក្នុងប្រទេសរុស្ស៊ី នៅពេលដែលប្រទេសនេះរំលឹកដល់ការបរាជ័យរបស់សហភាពសូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់។

លោក សូលស៍ បានសម្តែងនូវវិប្បដិសារីចំពោះអតីតកាលរបស់ប្រទេសអាល្លឺម៉ង់ ដោយកត់សម្គាល់ថា ជនជាតិអាល្លឺម៉ង់បានប្រព្រឹត្តនូវ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

បន្ទាប់មកលោក សូលស៍ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការលុកលុយដែលកំពុងបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយនិយាយថា លោកប្រធានាធិបតី ពូទីន បានចាត់ទុកសង្រ្គាមឈ្លានពានដ៏ព្រៃផ្សៃរបស់ខ្លួនថា ស្មើនឹងការប្រយុទ្ធប្រឆាំងនឹងសង្គមជាតិនិយម។ លោក សូលស៍ បន្ថែមថា នោះគឺជាការក្លែងបន្លំប្រវត្តិសាស្ត្រ និងការបំភ្លៃដ៏គួរឱ្យអាម៉ាស់៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner