ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង  បញ្ចប់ដោយរួចរាល់ (Video Inside)

ពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានប្រព្រឹត្តទៅយ៉ាងចប់សព្វគ្រប់តាម ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង  ត្រូវបានបញ្ចុះ នៅ វត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ឋិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមថា ​«បងប្អូនយើងបែកគ្នាដោយមិន បានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ ទោះបីជាខ្ញុំសម្តេចបានមកទាន់ដណ្ហើមចុងក្រោយ» ក៏ដោយ។

សម្តេចបានសរសេរថាសម្តេចបានដង្ហោយឈ្មោះរបស់បងប្រុសដោយ អង្រន់ជើងរបស់គាត់ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយ ក្រៅតែពីការសម្រក់ទឹកភ្នែកដោយ ក្តីអស់សង្ឈឹម។

សម្តេចតេជោ ហ៊ុន សែន មានបងប្អូនបង្កើតសរុបចំនួន៦នាក់។ មរណភាព បងទី២នេះ នៅមិនទាន់បានឱ្យបងប្រុសទី១ បានដឹង, និងក្នុងពិធីបញ្ចុះសពក៏មិនទាន់ឱ្យបង បង្កើតទី១ បានដឹងនិងចូលរួមឡើយដោយសារតែបងទីមួយរបស់សម្តេចទើបបានចេញពី បន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃ និងសុខភាពរបស់គាត់នៅខ្សោយថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner