សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូចាកចេញថ្ងៃនេះទៅសហរដ្ឋអាមេរិក (Video Inside)

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ានអាមេរិកក្នុងរដ្ឋធានី Washington DC នឹងប្រព្រឹត្តទៅនៅថ្ងៃនេះហើយ ខណៈសារវីដេអូរបស់ពលរដ្ឋខ្មែររស់នៅឯជាយសមុទ្ទ បានបន្តការបញ្ជាក់ក្តីទន្ទឹងរង់ចាំជួប សម្តេច នៅលើទឹកដីសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ជាមួយនឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀត ត្រូវបានប្រធានាធិបតីសហ រដ្ឋអាមេរិកលោកចូបៃដិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅវិមានស រវាងពីថ្ងៃទី១២និង១៣ឧសភា។

ក្រសួងការបរទសកម្ពុជា បានបញ្ជាក់សាជាថ្មីជុំវិញ ដំណើរ ចាកចេញរបស់សម្តេចតេជោ ហ៊ុន សែន នាវេលាថ្ងៃនេះ ដែលដំណើរត្រៀមចាកចេញនា ច្រើនម៉ោងខាងមុខនេះ បានទន្ទឹមនឹងសារវីដេអូពីពលរដ្ឋខ្មែរមួយចំនួនទៀត ដែលសម្តែងក្តី អបអរសាទរ និងបញ្ជាក់ការរង់ចាំរបស់ពួកគេស្វាគមន៍សម្តេចនៅឯនាយសមុទ្ទនោះ។

គួរបញ្ជាក់ថាម៉ោងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងម៉ោងក្នុងរដ្ឋធានី Washington DC ដើរខុសគ្នាចំនួន១១ម៉ោងក្នុងរដូវនេះ ដោយម៉ោងកម្ពុជាដើរ១១ម៉ោង មុនសហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ដែលចាកចេញពីកម្ពុជានាព្រឹកថ្ងៃអង្គារទី១០ឧសភា នឹង ត្រូវអញ្ជើញ ដល់សហរដ្ឋអាមេរិកនាល្ងាចថ្ងៃអង្គារទី១០ឧសភា។

ក្នុងរយៈពេល២ថ្ងៃមុននៃការអញ្ជើញដល់ មុនកិច្ចប្រជុំកំពូលពិសេសនោះ, សម្តេចតេជោ ហ៊ុន សែន នឹងត្រូវជួបយ៉ាងហោចចំនួន២ដងជា មួយនឹងពលរដ្ឋខ្មែរនៅទីនោះ ក្នុងនោះជំនួបធំជាមួយនឹងពលរដ្ឋខ្មែរប្រមាណ១ពាន់នាក់ នឹង ត្រូវរៀបធ្វើនៅថ្ងៃទី១១ឧសភា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner