បណ្តាញសង្គមសម្តេចតេជោនិងបណ្តាញសង្គមលោកកឹមសុខាបង្ហោះការជួបគ្នាក្រៅផ្លូវការ (Video Inside)

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា រយៈពេលប្រមាណ៤ម៉ោងកាលពីថ្ងៃ អាទិត្យកន្លងមកនេះ បានក្លាយជាការចាប់អារម្មណ៍មួយរបស់អ្នកតាមដានការវិវត្តន៍សភាពការណ៍ក្នុងស្រុក។

បណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោបានផ្សាយនូវរូបភាពជួបជជែក គ្នានេះ ក្នុងឳកាសដែលលោក កឹម សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង នៅក្នុងពិធីបុណ្យសពក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ជុំវិញខ្លឹមសារលំអិតនោះទេ ក្រៅ ពី ការចូលជួបសម្តែងមរណទុក្ខចំពោះមរណភាពសម្តេចឧត្តមទេពញាណដែលត្រូវជាបងបង្កើត របស់សម្តេចតេជោ ហ៊ុន សែន, ប៉ុន្តែក្នុងបណ្តាញសង្គមរបស់លោកកឹមសុខា បានសរសេរថា កិច្ចពិភាក្សាក្នុងឳកាសនោះ បានផ្តោតលើបញ្ហាជាច្រើនជាពិសេសបញ្ហាប្រទេសជាតិ និងប្រ ជាពលរដ្ឋខ្មែរផងដែរ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់បន្ថែមជុំវិញខ្លឹមសារនៃជំនួបនោះ ទេ ប៉ុន្តែជំនួបក្រៅផ្លូវការនោះ ត្រូវបានមនុស្សមួយចំនួនបានយល់ថាជាជំហានមួយនៃភាព ប្រាស្រ័យសន្ទនាទំនាក់ទំនងគ្នា ដែលប្រសើរជាងក្រុមធ្វើនយោបាយប្រឆាំងក្រៅស្រុកដែល តែងតែចង់បញ្ឆេះអំពើហិង្សាក្នុងសង្គមក្នុងពេលដែលកម្ពុជាកំពុងតែសប្បាយរីករាយក្នុង សន្តិភាពកំពុងមាននៅក្នុងដៃនាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner