សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួម កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានអាស៊ានឆ្នាំ ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ ទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯក ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង មន្ត្រីជាន់ខ្ពស់នៃរាជ រដ្ឋាភិបាល កម្ពុជាមួយចំនួនផ្សេងទៀត។

នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយថ្នាក់ ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការ ស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយ សមាជិក សភាអាមេរិកមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកជំទាវ ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារ ពេលល្ងាចរៀបចំដោយ ឯកឧត្តម ចូ ចៃដិន ប្រធាននាធិបតី សហរដ្ឋអាមេរិក នៅសេតវិមាន។

ថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សា ការងារជាមួយថ្នាក់ ដឹកនាំ ធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយ លោកជំទាវអនុប្រធានាធិបតី អាមេរិក កាម៉ាឡា ហារីស ដោយមាន សម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្ត្រីអាមេរិក ស្តីពីបញ្ា វិធាន ការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋ ប្រកបដោយ ចីរភាព ។

ការពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការ នាំភាពជាដៃគូអាស៊ាន សហរដ្ឋអាមេរិក ទៅកាន់កម្រិត មួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមនឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិក អាស៊ានមួយចំនួនទៀតផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាល ជា មួយបងប្អូនជនរួមជាតិ ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ផងដែរ៕ ដោយ ៖ សួងពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner