លោក ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីស៊ុយអែត ពិភាក្សាគ្នាតាមទូរស័ព្ទផ្តោតលើការគាំទ្រផ្នែកការពារជាតិដល់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងថ្ងៃចន្ទថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកការពារជាតិដល់ប្រទេសរបស់លោកជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី ម៉ាដាលីណា អាន់ឌឺសុន ( Magdalena Andersson) ចំពេលមានជម្លោះជាមួយរុស្ស៊ី។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា ប្រធានបទផ្សេងទៀតនៃការសន្ទនាគ្នាខាងលើនេះ គឺកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងអ៊ុយក្រែន និងស៊ុយអែត ក៏ដូចជាការពង្រឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី ។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី អាន់ឌឺសុន បានបង្ហោះសារនៅលើធ្វីតធើថា ប្រទេសរបស់លោកស្រីបានសម្តែងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់ប្រទេសអ៊ុយក្រែន ក្នុងកំលុងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner