អ្នកឆ្លងកូវីដនៅទូទាំងពិភពលោកកើនឡើងដល់ជាង៥១៨លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅ ទូទាំងពិភពលោក បានកើនឡើងដល់ ៥១៨,៤៧៩,៦២០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មានចំនួន ៦,២៨០,២៣៣នាក់ និងជាសះស្បើយឡើងវិញ ៤៧៣,៣៩២,១៤៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិWorldometerបានបង្ហាញថាការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៣,៧៧៨,៧៦០នាក់ ស្លាប់ចំនួន ១,០២៥,១០៤នាក់ និងជាសះស្បើយចំនួន ៨១,០៥៩,០៩៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេស ឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១១០,១៨៥នាក់ ស្លាប់ចំនួន ៥២៤,១០៣នាក់ និងជាសះស្បើយ ៤២,៥៦៣,៩៤៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីលដែលមានអ្នកឆ្លង ៣០,៥៩៤,៣៨៨ នាក់ ស្លាប់ ៦៦៤,៤៤៣នាក់ និងជាសះស្បើយ ២៩,៦៨១,១២០នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner