ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC និងប្រតិភូកីឡាករ កីឡាការិនី ១៥ប្រភេទកីឡា បានអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្តិភាព

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រធានប្រតិភូកីឡាកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានធ្វើដំណើរមកពីមាតុប្រទេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ហើយនៅរសៀល ថ្ងៃទី១១ ខែឧសភានេះ ប្រកបដោយសុវត្ថិភាព ដើម្បីត្រៀមអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងត្រៀមអញ្ជើញចូលរួមពិធីបើកជាផ្លូវការ ស៊ីហ្គេម លើកទី៣១ នាថ្ងៃទី១២ ខែឧសភា ស្អែកនេះ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner