ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League បានបើកការប្រកួតជាផ្លូវការ នៅខេត្តសៀមរាប

អង្គការផ្កាយសមុទ្រកម្ពុជា (ISF) និងក្រុមហ៊ុន AIA Cambodia បានសហការគ្នាបង្កើតព្រឹត្តិការណ៍បាល់ទាត់កុមារ និងយុវជន ដោយប្រសិទ្ធិនាមថា AIA – ISF Youth League នៅក្រុងសៀមរាប នៅទីលានបាល់ទាត់ហនុមាន ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជន នៅតាមបណ្តាខេត្តទទួលបានឱកាសប្រកួតប្រជែងគ្នាបញ្ចេញនូវទេពកោសល្យ អភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនី ។


លោក យិន សាមឌី ប្រធានរៀបគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា ការប្រកួតបាល់ទាត់នេះ ផ្តល់ឱកាសដល់កុមារា កុមារី និងយុវជនក្រីក្រ បានលេងបាល់ទាត់ ក្នុងបរិស្ថានមួយ ដែលមានសុវត្ថិភាព ។ លោក ថា ដោយមើលឃើញនូវឧបសគ្គផ្សេងៗ ដែលរារាំងដល់ការចូលរួមរបស់កុមារ និងយុវជនក្នុងសកម្មភាពកីឡា អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានរួមគ្នាប្តេជ្ញាចិត្តបង្កើនលទ្ធភាពចូលរួមរបស់កុមារ និងយុវជននៅទូទាំងប្រទេស ។


កីឡាការិនី ឈ្មោះ អារាណា សុខ ដែលមានអាយុ១៦ឆ្នាំ បានឲ្យដឹងថា៖ “នាងខ្ញុំពិតជារីករាយ និងរំភើបយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ធ្វើឡើងនៅក្រុងសៀមរាបឆ្នាំនេះ ។ ក្រុមសាលា Stepping Stone កម្ពុជា កំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមខ្លួនសម្រាប់ ឱកាសចូលរួមលេងកីឡា ដ៏មានសារៈសំខាន់នេះ ។
សូមបញ្ជាក់ថា ឆ្នាំ២០២២ គឺជាឆ្នាំដំបូងបង្អស់ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំព្រឹត្តិការណ៍ប្រកួតវិលជុំចំនួនប្រាំលើកទូទាំងខេត្ត ទាំងបួន ដែលនាំយកឱកាសចូលរួមលេង កីឡាទៅដល់កុមារ និងយុវជនជិត ២,០០០នាក់ នៅរាជធានីភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺជាដើម ។

ដើម្បីជួយកសាង អនាគតល្អប្រសើរសម្រាប់កុមារ និងយុវជន ដែលជួបប្រទះវិសមភាពយេនឌ័រ ភាពក្រីក្រ និងពិការភាព ដោយផ្តល់ឲ្យពួកគេនូវការអប់រំ សេវាថែទាំសុខភាព និងកីឡា ។ រីឯក្រុមឈ្នះក្នុងការប្រកួត រយៈពេលប្រាំបួនសប្តាហ៍នេះ នឹងត្រូវចូលរួមប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យទី១៤ ខែសីហា នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា នៅរាជធានីភ្នំពេញ ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner