អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​មាន​កំណើន​

​ភ្នំពេញ​៖​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​របស់​កម្ពុជា​ដែល​ស្ថិត​រាជធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង ខេត្តព្រះសីហនុ ​អ្នកធ្វើដំណើរ​ឆ្លងកាត់មានចំនួនកើនឡើង​ក្នុង​តួលេខ​ពីរ​ខ្ទង់​បន្ទាប់​កម្ពុជា​ទទួលជោគជ័យ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​តាមរយៈ​គោលនយោបាយ​ស្រោច​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​។​

កិច្ចប្រជុំ​ត្រីមាស​ទី​២​ឆ្នាំ​២០២២​នៃ​គណ​:​កម្ម​ការតាមដាន​និង​ត្រួតពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប និង ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​ដទៃទៀត​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​

​ក្នុង​កិច្ចប្រជុំ​ត្រីមាស​ទី​២​ឆ្នាំ​២០២២​នៃ​គណ​:​កម្ម​ការតាមដាន​និង​ត្រួតពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប និង ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​ដទៃទៀត​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២២​បានបង្ហាញ​នូវ​តួលេខ​សង្ខេបនៃ​អ្នកធ្វើដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​នៅ​កម្ពុជា (​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​) គឺ បាន​កើន​ពី​២​ភាគរយ នៅ​ខែមេសា​ឆ្នាំ​២០២១ ដល់​១៣ ភាគរយ​នៅ​ខែមេសា​ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​បើ​ធៀប​នឹង​តួលេខ​កាលពី​ឆ្នាំ​២០១៩​ពោលគឺ​មុនពេល​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩​ចាប់ផ្តើម​។

​ប្រភព​ដដែល​បន្តថា ក្នុង​ខែមេសា​កន្លងទៅនេះ អ្នកដំណើ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី មាន​ចំនួន​ប្រមាណ ជាង​១២​ម៉ឺ​នាក់ដែលជា​សញ្ញា​នៃ​កំណើន​ល្អប្រសើរសម្រាប់​វិស័យ​អាកាសចរណ៍​ស៊ីវិល និង​ទេសចរណ៍​នៅ​កម្ពុជា ។ លទ្ធផល​នេះ​មិនអាច​សម្រេច​បានឡើយ​បើ​គ្មាន​គោលនយោបាយ​ចាក់​វ៉ាក់សាំង​ដ៏​ត្រឹមត្រូវ​និង​ជោគជ័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជាពិសេស​សុខសន្តិភាព​។

​លទ្ធផល​សំខាន់​មួយ​ដែល​គណ​:​កម្ម​ការត្រួតពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​នៅ​កម្ពុជា​សម្រេចបាន នាពេលនេះ គឺ​របាយការណ៍​សិក្សា​លម្អិត ដោយ​ក្រុមហ៊ុន​Suez​ដោយមាន​ការផ្តល់​ហិរញ្ញប្បទាន​ដោយ​ក្រុមហ៊ុន សម្បទា​និក SCA លើ​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។ លទ្ធផល​នៃ​ការសិក្សា​នេះ នឹងត្រូវ​រៀបចំ​ដាក់បញ្ចូល​ទៅក្នុង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន​សម្រាប់​ពេលអនាគត​៕​ដោយ​៖AMS​

កិច្ចប្រជុំ​ត្រីមាស​ទី​២​ឆ្នាំ​២០២២​នៃ​គណ​:​កម្ម​ការតាមដាន​និង​ត្រួតពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប និង ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​ដទៃទៀត​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner