រុស្ស៊ីចោទប្រកាន់មន្ទីរបញ្ចកោណ ជុំវិញការពិសោធន៍អមនុស្សធម៌លើពលរដ្ឋអ៊ុយក្រែន

ម៉ូស្គូ៖ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានទទួលព័ត៌មានថ្មីដែលបង្ហាញពីព័ត៌មានលម្អិតនៃ “ការពិសោធន៍អមនុស្សធម៌របស់មន្ទីរបញ្ចកោណលើពលរដ្ឋអ៊ុយក្រែន” នៅក្នុងមន្ទីរពេទ្យវិកល ចរិតក្នុងមួយកន្លែងនៅតំបន់ Kharkov ប្រទេសអ៊ុយក្រែន។

ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Igor Kirillov ក្នុងថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា អាទិភាពចម្បងនៃមុខវិជ្ជាពិសោធន៍ គឺក្រុមអ្នកជំងឺបុរសដែល មាន អាយុពី ៤០ ទៅ ៦០ឆ្នាំដែលមានដំណាក់កាលនៃការអស់កម្លាំងរាងកាយខ្ពស់។

ដើម្បីលាក់បាំងកម្មសិទ្ធិរបស់ពួកគេនៅសហរដ្ឋអាមេរិក អ្នកជំនាញដែលធ្វើការស្រាវជ្រាវជីវសាស្រ្ត បានមកដល់ទឹកដីប្រទេសទីបី ហើយថា អ្នកស្រាវជ្រាវបរទេសត្រូវបានជម្លៀសចេញក្នុងខែមករា ឆ្នាំ២០២២។

លោកបន្តថា ក្រុមហ៊ុនឱសថធំៗមួយចំនួន រួមទាំងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយ មន្ទីរបញ្ចកោណ បានចូលរួមនៅក្នុងសកម្មភាពជីវសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន។

លោកKirillovបន្ថែមថាអ្នកឯកទេសរុស្ស៊ីបានធ្វើការដោយផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ជីវសាស្រ្តចំនួនពីរនៅទីក្រុងម៉ារីយូប៉ូល ហើយបានរកឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់ទីក្រុងនេះ ធ្វើជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការប្រមូល និងស្រាវជ្រាវជំងឺអាសន្នរោគ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner