ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើងរកឃើញករណីឆ្លងជំងឺកូវីដ-១៩លើកដំបូង

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសខ្លួន កំពុង ឈានចូលដំណាក់កាលនៃ “ភាពអាសន្នជាអតិបរមា” បន្ទាប់ពីបានរកឃើញករណីឆ្លង ដំបូងនៃ ជំងឺកូវីដ១៩។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងដំបូងរបស់ ប្រទេសខ្លួន គឺជាប្រភេទវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ចុង សប្តាហ៍មុន នៅក្នុងរដ្ឋធានីព្យុងយ៉ាង។

បើតាមទីភ្នាក់ងារព័ត៌មានដដែលនេះ ការអនុវត្តប្រព័ន្ធគ្រប់គ្រងមេរោគគ្រាអាសន្នអតិបរិមា ត្រូវបាន សម្រេចនៅក្នុងកិច្ចប្រជុំ នៃការិយាល័យនយោបាយរបស់គណបក្សកាន់អំណាច ដោយមាន មេដឹក នាំ កំពូលលោក គីម ជុងអ៊ុន ចូលរួម។

នេះជាលើកទីមួយហើយដែលកូរ៉េខាងជើងទទួលស្គាល់ជាផ្លូវការនូវករណីឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសខ្លួន។ ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានហៅវាថា “ឧប្បត្តិហេតុសង្គ្រោះជាតិធ្ងន់ធ្ងរបំផុត”៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner