អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង៥១៩លាននាក់ និងស្លាប់៦,៨លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩(COVID-19 ) នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥១៩,១៤៥,៥៧៩នាក់។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៨២,៣៥៦នាក់ និងជាសះស្បើយឡើងវិញ ៤៧៤,០១២,២៣៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺ កូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៣,៩៥៣,៣៧១នាក់ ស្លាប់ចំនួន ១,០២៥,៧៦៤នាក់ និងជាសះស្បើយចំនួន ៨១,១០៧,២៩៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺ ប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១១៣,៤១៣នាក់ ស្លាប់ចំនួន ៥២៤,១៨១នាក់ និងជាសះស្បើយ ៤២,៥៧០,១៦៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៦១៧,៧៨៦ នាក់ ស្លាប់ ៦៦៤,៥៦៤នាក់ និងជាសះស្បើយ ២៩,៦៩៧,៩៣១នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner