អតីតបុគ្គលិកណាហ្គាវើលដ៍ពីរនាក់ទទួលយកដំណោះស្រាយតាមរយៈធ្វើលិខិតទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ៖អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនពីរនាក់ ត្រូវ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២បានឱ្យដឹងថា បានមក ទទួល យកដំណោះស្រាយតាមរយៈការធ្វើ លិខិតព្រមព្រៀងទទួលយក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ រួចហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួន បានគោរពស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារចំពោះបងប្អូនអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងាររួមនិងស្វែងរកឱកាសការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រសួងបានបន្តឱ្យដឹងថាអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមមន្ត្រីជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុនហើយពិនិត្យឃើញថា ការទូទាត់ចំនួនបួនចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ អតីត បុគ្គលិកចំនួន ២រូប ក្នុងចំណោមអតីតបុគ្គលិកដែលបានគោរពស្នើសុំទៅ សម្ដេច ក្រឡាហោម រួមមាន ១-លោកស្រី ឈុន សុខា និង ២-លោកស្រី ស ស៊ីណា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើ លិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។

ប្រភពខាងលើនេះបានបញ្ជាក់ដែរថា ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ទទួលប្រវត្តិរូបសង្ខេបពីអតីតបុគ្គលិក ទាំងនោះ ហើយក៏បាននិង កំពុងជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner