ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ០២ល្វែងនៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ អគ្គីភ័យ បានឆាបឆេះផ្ទះ០២ល្វែង នៅចំណុចក្នុងបុរីពិភពថ្មីគួស្រូវ៣ ផ្ទះលេខ៣៥ និងផ្ទះលេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះ អេង សៀវមុី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ទីតាំងកើតហេតុខាងលើ ។ និងម្ចាស់ផ្ទះទី២ ឈ្មោះ នង សុវណ្ណរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ គ្រូពេទ្យ

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញអណ្តតភ្លើងឆេះចេញពីផ្ទះលេខ៣៥ ផ្ទះលក់ផ្លែឈើ បន្ទាប់មកបានឆេះរាលដាល ទៅផ្ទះលេខ៣៧ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលបណ្តាលឆាបឆេះផ្ទះល្វែងទាំង២ល្វែងខាងលើគឺបណ្តាលមកពីការផ្ទុះសេខ្សែភ្លើង ។
ប្រភេទសំណង់ វីឡាកូនកាត់ ទំហំ(៤,២ម៉ែត្រ X១២ម៉ែត្រ )
ឆេះរោលជញ្ជាំងពិដានខាងលើកក្នុងផ្ទះ ។
សម្ភារ:ដែលខូចខាតរួមមាន៖

  • ឆេះបន្ទប់ ដេក ៤បន្ទប់(២ល្វែង)
    រួមនិងសម្ភារះមួយចំនួនធំ
    ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យ ចំនួន០៧គ្រឿងរួមមាន ៖ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការនគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿង , រថយន្ត ស្រាកម្ពុជា ០១គ្រឿង ,រថយន្តរបស់បុរីពិភពថ្មីចំនួន០២គ្រឿង ប៉ុន្តែប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់បុរីពិភពថ្មីបាញ់ពន្លត់អស់ចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញចំនួន ០១គ្រឿង
    ករណីអគ្គីភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញនៅម៉ោង ១៤និង២៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner