កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈ ៩ថ្ងៃជាប់ គ្នាមកនេះក៏ដោយ។ តួលេខអ្នកចាក់ វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹម ថ្ងៃនេះ បានកើនដល់ ចំនួន ១៥លាន ២ពាន់ ៤០២នាក់ ដែលស្មើនឹង ៩៣,៧៧ភាគរយ ។
ចំណែក តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ១ពាន់ ៦៥៤នាក់ ដែលជាតួលេខចាក់ ថយចុះចំនួន ៧ពាន់ ៦១៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមាន ចំនួន ៨លាន ៩៩ម៉ឺន ២៩៣នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈ ពេល ២៤ម៉ោង មកនេះមានចំនួន ២ម៉ឺន ៨២៧៧នាក់ ដែលជាតួលេខចាក់តិចជាងម្សិល មិញចំនួន ៣ពាន់ ៩៩៩នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ ពេលនេះបាន ចំនួន ២លាន ២០ម៉ឺន ៥ពាន់ ៨៤៣នាក់ ។
ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៩ម៉ឺន ៨៧៨នាក់ ដែល ស្មើនឹង ៦៤ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស ៕