ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវិដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ ។

សូមជម្រាបថា ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានចូលរួមប្រយុទ្ធប្រឆាំងជំងឺ covid-19 បានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី២ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយទទួលបានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួន មិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner