Bayern Munich ចាប់អារម្មណ៍ចង់បានតារា Liverpool ម្នាក់នៅរដូវក្តៅ

ក្លឹប BAYERN MUNICH ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការដេញថ្លៃ មួយសម្រាប់តារាឆ្នើមរបស់ Liverpool គឺកីឡាករ Sadio Mane នៅរដូវក្តៅ។

បើយោងតាម Sky ក្នុងប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លឹប ម្ចាស់ជើងឯក Bundesliga បានពិភាក្សាជាមួយភ្នាក់ងាររបស់ Mane កាលពីចុងសប្តាហ៍ នេះ ។ ការចរចាររវាង Liverpool និង Bayern មិនទាន់ដំណើរការនៅឡើយទេ ប៉ុន្តែវាត្រូវបានគេយល់ថាពួកគេចាប់អារម្មណ៍លើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធឆ្នើមវ័យ 30។

Mane នៅសល់តែមួយរដូវកាលពេញប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គេ ។ ហើយក្លឹបផ្តល់អាទិភាពដល់ការបន្តសម្រាប់ Mohamed Salah ដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់ក្នុងពេលដំណាលគ្នានឹង Mane ៕
ប្រភព The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner