រុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ និងជីគីមីដ៏សំខាន់ក្នុងពិភពលោក ពួកគេត្រូវបានកាត់ផ្ដាច់ពីទីផ្សារអន្តរជាតិ ដោយសារសង្គ្រាម និងការដាក់ទណ្ឌកម្ម

អត្ថបទដោយ៖
AMS OneMinute

វិស័យអាហារចាប់ផ្ដើមប្រឈមមុខនឹងការជាប់គាំង។ អាហ្វ្រិកខាងជើង នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយរំពឹងរីករាលដាលនៅអាស៊ី។

កង្វះប្រេងចម្អិនអាហារធ្វើឱ្យប្រទេសមួយចំនួនបញ្ឈប់ការនាំចេញ ដើម្បីរក្សាស្ថិរភាពតម្លៃនៅក្នុងស្រុក។

ឥណ្ឌូនេស៊ី ដែលផ្គត់ផ្គង់ ៥៥% នៃប្រេងដូងពិភពលោក បានហាមឃាត់ការនាំចេញ ក្រោយមានបាតុកម្មតវ៉ាការកើនឡើងតម្លៃប្រេងក្នុងស្រុក។

អ្នកជំនាញថា ការហាមឃាត់ទាំងនេះនឹងបង្កឱ្យមានអតិផរណា និងបង្កហានិភ័យដល់សន្តិសុខស្បៀងអាហាររបស់ពិភពលោក ជាពិសេសក្នុងចំណោមប្រទេសចំណូលទាប និងកណ្ដាល៕

ប្រភព៖ Nikkei Asia

ads banner