នាយករដ្ឋមន្ត្រីឥណ្ឌាយាងអញ្ជើញព្រះមហាក្សត្រខ្មែរបំពេញព្រះរាជទស្សនកិច្ចក្នុងរដ្ឋធានី ញូដេល្លី (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោកណារ៉េនដ្រា ម៉ូឌី បាន ធ្វើកិច្ចពិភាក្សារវាង គ្នាតាមប្រព័ន្ធអនឡាញដោយបានផ្តោតលើទិដ្ឋភាពគ្រប់វិស័យនៃកិច្ច សហប្រតិបត្តិការរវាង ប្រទេសទាំង២។

កិច្ចពិភាក្សាបានធ្វើកាលពីល្ងាចថ្ងៃពុធ ដែលភាគីទាំង២ បានត្រៀមរកពេល វេលានៃការយាងព្រះមហាក្សត្រខ្មែរ ដើម្បីបំពេញព្រះរាជទស្សនកិច្ចក្នុង ប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២៣ និងដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេស ក្នុង ការប្រារព្ធខួបទី៧០នៃ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងឥណ្ឌា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner