កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូកបញ្ចប់ក្នុងសប្តាហ៍នេះ​ (Video Inside)

ក្រសួងការពារជាតិបាន បង្ហាញលទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ យោងតាមក្រសួងការពារជាតិកិច្ចប្រជុំដែលបញ្ចប់កាលពីថ្ងៃទី១៨ ឧសភាដឹកនាំដោយ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេសក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ បានស្ថិតក្រោមប្រធានបទ”សាមគ្គីភាព ដើម្បី សន្តិសុខប្រកបដោយភាពសុខដុម”។

កិច្ចប្រជុំក៏បាន បង្ហាញរបាយការណ៍វឌ្ឍនភាពរបស់ ក្រុមការងារ ជំនាញទាំង៧វិស័យ និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាការពារជាតិ និងសន្តិសុខតំបន់និងអន្តរជាតិ។

កិច្ចប្រជុំបានកត់សម្គាល់នូវទស្សនៈរួមមួយចំនួនដែលជាបញ្ហា ប្រឈមនឹងសន្តិសុខមិនប្រពៃណី ដូចជាអំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ សន្តិសុខ លម្ហសមុទ្រ និងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសជំងឺរាតត្បាតកូវីដ-១៩។ ប្រទេសចូលរួម ទាំងអស់ បានបន្តគាំទ្រមជ្ឈភាពអាស៊ាន និងតួនាទីស្នូលរបស់អាស៊ាន ក្នុងការនិម្មាបន កម្ម តំបន់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner