ឥណ្ឌូនេស៊ីសម្រេចលុបបំរាមនាំចេញប្រេងដូងវិញ

ហ្សាកាតា៖ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃទី១៩ ឧសភាថា បំរាមការនាំចេញប្រេងដូងរបស់ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវដកចេញ នៅថ្ងៃទី២៣ ខែឧសភា ដោយសារតម្លៃជាមធ្យមរបស់ប្រេងឆាក្នុងស្រុកបានចាប់ផ្តើមធ្លាក់ចុះវិញហើយ។

លោក វីដូដូ ថា ប្រទេសឥណ្ឌូនេស៊ីត្រូវការប្រេងឆាប្រហែល ១៩៤ ០០០តោនក្នុងមួយខែ ហើយក្នុងខែមីនាមុននឹងមានការហាមឃាត់ការនាំចេញ ការផ្គត់ផ្គង់ក្នុងប្រទេសមានត្រឹមតែ ៦៤ ៥០០តោនប៉ុណ្ណោះ តែបន្ទាប់ពីការហាមឃាត់ការនាំចេញត្រូវបានដាក់ក្នុងខែមេសា ការផ្គត់ផ្គង់បានកើនឡើងដល់ ២១១ ០០០តោន។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា តម្លៃប្រេងឆាមានតម្លៃប្រហែល ១៩ ៨០០រូពៀ (១,៣៥ ដុល្លារអាមេរិក) ក្នុងមួយលីត្រមុនហាមឃាត់ការនាំចេញ តែបច្ចុប្បន្នតម្លៃធ្លាក់ចុះមកនៅចន្លោះពី ១៧ ២០០រូពៀទៅ ១៧ ៦០០ រូពៀ ក្នុងមួយលីត្រ។

លោកបានបន្តថា ទោះបីជាមានការដកបម្រាមនេះក៏ដោយ ក៏រដ្ឋាភិបាលនឹងបន្តតាមដានស្ថានការណ៍នេះ ដើម្បីធានាថា តម្លៃប្រេឆាមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner