អធិការបតីអាល្លឺម៉ង់ ៖ គ្មានផ្លូវកាត់ទេសម្រាប់ការស្នើសុំសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នឹងមិនមានផ្លូវកាត់ទេចំពោះការស្នើសុំរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU) ។

លោក សូលហ៍ បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់កិច្ចប្រជុំ ប៊ុនឌេសស្តេក (Bundestag) ដែលជាសភាជាន់ទាបនៃសភាអាល្លឺម៉ង់ថា គណៈកម្មការអឺរ៉ុបត្រូវបានគេរំពឹងថា នឹងបញ្ចប់ការវាយតម្លៃដំបូងរបស់ខ្លួនលើពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននៅចុងខែមិថុនាខាងមុខ ។

លោក សូលហ៍ បន្តថា ការមិនអនុញ្ញាតឱ្យមានផ្លូវកាត់នៅលើផ្លូវរបស់ប្រទេសអ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុបនោះ គឺជាការចាំបាច់នៃយុត្តិធម៌ឆ្ពោះទៅរកប្រទេសផ្សេងទៀតនៃតំបន់បាល់កង់ខាងលិច។
អធិការបតីអាល្លឺម៉ង់រូបនេះបញ្ជាក់ទៀតថា ការចូលជាសមាជិកសហភាពអឺរ៉ុបអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំ។

បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច នៃម៉ុងតេណេហ្គ្រោ ស៊ែប៊ី អាល់បានី និងម៉ាសេដូនៀខាងជើង ត្រូវបានទទួលស្គាល់ជាប្រទេសបេក្ខជនសម្រាប់រយៈពេលពី៨ ទៅ១៧ឆ្នាំ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner