ប្រមុខយូអិនជំរុញឱ្យធ្វើសមាហរណកម្មផលិតកម្មកសិកម្មរបស់រុស្ស៊ី និងអ៊ុយក្រែនទៅក្នុងទីផ្សារពិភពលោក ដើម្បីជៀសវាងវិបត្តិអសន្តិសុខស្បៀង

ញូយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មផលិតកម្មកសិកម្មទាំងរុស្ស៊ី និងអ៊ុយក្រែន ចូលទៅក្នុងទីផ្សារពិភពលោក។

លោក ហ្គូធឺរែស បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះ និងសន្តិសុខស្បៀងថា ដំណោះស្រាយដ៏មានអត្ថន័យណាមួយចំពោះអសន្តិសុខស្បៀងជាសកល ទាមទារឱ្យមានការបញ្ចូលផលិតកម្មកសិកម្មរបស់អ៊ុយក្រែនឡើងវិញ និងការផលិតអាហារ និងជីរបស់រុស្ស៊ី ព្រមទាំងបេឡារូសទៅក្នុងទីផ្សារពិភពលោក បើទោះបីជាក្នុងពេលមានសង្រ្គាមក៏ដោយ ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា សង្រ្គាមបានធ្វើឲ្យអសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសក្រីក្រ ដោយសារតែតម្លៃកើនឡើង។

លោកបន្ថែមទៀតថា ពិភពលោកអាចប្រឈមនឹងគ្រោះទុរ្ភិក្សដែលអូសបន្លាយពេលច្រើនឆ្នាំ ប្រសិនបើការនាំចេញរបស់អ៊ុយក្រែនមិនត្រូវបានស្ដារឡើងវិញក្នុងកម្រិតមុនសង្គ្រាមទេនោះ។

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា តម្លៃអាហារជាសកលកើនឡើងខ្ពស់ជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ប្រភព៖ ស៊ីនហួរ និងBBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner