កាសែតរ៉យទ័រ៖ សហរដ្ឋអាមេរិកមានបំណងបញ្ជូនមីស៊ីល ប្រឆាំងនាវាចម្បាំង ឱ្យអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលទៅលើការផ្តល់ប្រព័ន្ធមីស៊ីលដ៏មានអានុភាព ដើម្បីជួយបំបែកការបិទផ្លូវរបស់កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែអ៊ុយក្រែន។

បើតាមក្រុមមន្ត្រីអាមេរិក សេតវិមានរបស់លោក ចូ បៃដិន មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងទៅឱ្យកងទ័ពអ៊ុយក្រែន ដើម្បីបំបែកការឡោមព័ទ្ធ និងការបិទខ្ទប់ច្រកសមុទ្រពីសំណាក់កងទ័ពជើងទឹករុស្ស៉ី នៅចំពោះមុខការព្រួយបារម្ភថា ការផ្ដល់អាវុធដែលអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៉ី នឹងធ្វើឱ្យជម្លោះកាន់តែឡើងកម្ដៅថែមមួយកម្រិតទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិងកំពុងបញ្ចុះបញ្ចូលចាប់តាំងពីខែមេសា ដល់អ្នកគាំទ្ររបស់ប្រទេសខ្លួននៅលោកខាងលិច ដើម្បីផ្តល់មីស៊ីលប្រឆាំងនាវាចម្បាំងពីរប្រភេទ គឺមីស៊ីល ហាពូន (Harpoon) ឬមីស៊ីលផ្សេងទៀតដែលមានសមត្ថភាពស្រដៀងគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ដូចដែលកាសែតរ៉យទ័របានចេញផ្សាយកន្លងមក បណ្តាប្រទេសនានាបានជៀសវាងការក្លាយជាប្រទេសទីមួយ ឬប្រទេសតែមួយគត់ដែលផ្តល់សព្វាវុធបែបនេះដល់ទីក្រុងកៀវ ដោយសារតែខ្លាចការសងសឹកពីរុស្ស៊ី ប្រសិនបើកប៉ាល់មួយត្រូវបានបាញ់ពន្លិចដោយមីស៊ីល ហាពូន ពីឃ្លាំងស្តុកសព្វាវុធរបស់ពួកគេ៕ ប្រភព៖ RT និងReuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner