កូរ៉េខាងជើង៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានលទ្ធផលល្អ តែអ្នកឈឺកើនដល់២.២៤លាននាក់

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃទី២០ ខែឧសភានេះថា ខ្លួនកំពុងសម្រេចបាន “លទ្ធផលល្អ” ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 ដែលបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសនេះ ខណៈដែលចំនួនអ្នកដែលមានរោគសញ្ញាគ្រុនក្តៅ បានកើនឡើងជាង ២លាននាក់ ។

រលកនៃការឆ្លង COVID-19 ដែលកូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូង កាលពីសប្តាហ៍មុន បានធ្វើឱ្យមានការព្រួយបារម្ភអំពីកង្វះខាតធនធានវេជ្ជសាស្រ្ត និងវ៉ាក់សាំងនៅក្នុងប្រទេសឯកោ ដែលត្រូវបានដាក់ទណ្ឌកម្មយ៉ាងខ្លាំង ព្រោះតែកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា កូរ៉េខាងជើងមិនបានឆ្លើយតបទៅនឹងការផ្តល់ជូនពី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីបញ្ជូនជំនួយនោះទេ ដោយខ្លួនចាត់ទុកថាជាសត្រូវនោះ។

គិតថាត្រឹមល្ងាចថ្ងៃទី១៩ ឧសភា កូរ៉េខាងជើងបានរាយការណ៍ថា មនុស្ស ២.២៤ លាននាក់បានឈឺគ្រុនក្តៅ រួមទាំងអ្នកស្លាប់ ៦៥ នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់ខ្លួន៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner