នាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជារកចំណូលបានជាង ១២៨លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំ២០២២

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា រយៈពេល ០៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង ១២៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

បើតាមរបាយការណ៍ដដែលនេះ ចំណូលសរុបគិតត្រឹមខែមេសា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១២៨,៥៧០,៨៣៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួន ១២៧,៣៥៦,៣០២ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមានចំនួន ១,២១៤,៥៣៥ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែមេសា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៧៩,៣៥៦តោន កើនឡើងចំនួន ២,២២៣តោន ស្មើនឹង ៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៦,៦៣៨ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមេសា ឆ្នាំ២០២២ ថ្លៃ ១,៦០៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៦១ដុល្លារ ក្នុងមួយតោន ស្មើនឹង ៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែមេសា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង ២៣% ។

សូមជម្រាបថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូមានចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូមានចំនួន ៤៥៤ម៉ែត្រគូប៕ ប្រភព៖ Freshnews ដោយ៖ ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner