លោក ចូ បៃដិន គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ បើទោះបីតួកគីចេញ មុខប្រឆាំងក៏ដោយ

វ៉ាស៊ីនតោន៖ ថ្លែងក្នុងកិច្ចប្រជុំមួយនៅឯសេតវិមាន ជាមួយមេដឹកនាំហ្វាំងឡង់ និងអ៊ុយអែត ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ កិច្ច ខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ។

នៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី ម៉ាកដាលេណា អានឌឺសសុន និងប្រធានាធិបតីហ្វាំងឡង់លោក សៅលី នីនីស្ដូ នៅឯសេតវិមាន ក្នុងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ លោក បៃដិន បានបញ្ជាក់ដូច្នេះថា ការបន្ថែមសមាជិកថ្មីក្នុងណាតូ មិនមែនជាការគំរាម កំហែងដល់ប្រទេសណាមួយទេ ដ្បិតគោលដៅចម្បងរបស់ណាតូ គឺការពារប្រឆាំងនឹងការឈ្លាន ពានតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា សមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់កំពុងជួបឧបសគ្គ រាំងស្ទះ ដោយសារតែការជំទាស់ពីតួកគីដែលជាសមាជិកណាតូ។

ដោយឡែក អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលថេនប៊ឺក បានបញ្ជាក់ដូច្នេះថា ខ្ញុំមាន ទំនុកចិត្តខ្ពស់ថា យើងនឹងធ្វើការសម្រេចចិត្តនាពេលឆាប់ៗនេះ ក្នុងការស្វាគមន៍ស៊ុយអែត និង ហ្វាំងឡង់ ក្នុងនាមជាសមាជិកថ្មីនៃគ្រួសារណាតូ។ ទោះបីជាយ៉ាងណា ការសម្រេចចិត្តជាផ្លូវការ ទាមទារឱ្យសមាជិកណាតូទាំង៣០ឯកភាពជាមុនសិន៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner