កីឡាករ និងគណកម្មការអន្តរជាតិ វាយតម្លៃថា ការរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិជាលើកដំបូងរបស់កម្ពុជា គឺស្របតាមស្តង់ដា

ខេត្តព្រះសីហនុ៖ ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកងដំបូង ត្រូវបានកីឡាករបរទេស និងគណកម្មការអន្តរជាតិវាយតម្លៃថា ការរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ គឺស្របតាមស្តង់ដា នេះជាការបញ្ជាក់របស់ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថ្លែងអោយក្រោយបញ្ជប់ការប្រកួតថ្ងៃទី១ នាឆ្នេរអូរត្រេះ២ ខេត្តព្រះសីហនុ ។
ឯកឧត្តម ណុះ ស្លេះ បន្តថា ក្រៅពីគណកម្មការ ការត្រួតពិនិត្យបច្ចេទេសផ្សេងក្នុងការប្រកួត ដូចជា ការៀបចំទីលានប្រកួត ការរផ្តល់ពិន្ទុ ការវាយយតម្លៃអាជ្ញាកណ្តាល ចៅក្រម និងការត្រួតពិនិត្យគ្រឿងម៉ាស៊ីន ក៏ទទួលបានការកោតសរសើរ ពីអ្នកជំនាញអន្តរជាតិផងដែរ ។ ឯកឧត្តមប្រធានសហព័ន្ធ បន្ថែមថា ថ្ងៃទី១ គណកម្មការកម្ពុជារៀបចំការប្រកួត៤វិញ្ញាសា ក្នុងចំណោម៧វិញ្ញាសា គឺទទួលបានលទ្ធផលមិនការរអាក់រអួលនោះទេ ។ រីឯការប្រកួតនេះដែរ កីឡាករកម្ពុជាគឺធ្វើបានល្អ តាមការគ្រោងទុក តាមផែនការសហព័ន្ធបានដាក់ចេញ បង្កើនសិទ្ធផលអត្តពលិក និងពង្រឹងសមត្ថភាពមន្រ្តីគណកម្មការរៀបចំការប្រកួតរបស់សហព័ន្ធអោយកាន់តែល្អ ត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ។ ឯកឧត្តម ណុះ ស្លេះ បញ្ជាក់ទៀតថា ក្នុងចំណោម៤វិញ្ញាសា កីឡាករកម្ពុជាធ្វើបានល្អ លើ៣វិញ្ញាសា ដោយទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ។ ទាំងនេះសបញ្ជាក់ថា សហព័ន្ធកីឡាម៉ូតូទឹកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំព្រឹត្តការណ៍ប្រកួត ជាពិសេសការដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តការណ៍ប្រកួតជាលក្ខណអន្តរជាតិ ។ ឯកឧត្តម គូសបញ្ជាក់ទៀតថា ការប្រកួតកម្រិតអន្តរជាតិនេះ កម្ពុជាបានអញ្ជើញគណកម្មការអន្តរជាតិ១៣នាក់ មកជួយបង្រៀន និងពង្រឹងចំណេះជំនាញមន្រ្តីបច្ចេកទេសរៀបចំការប្រកួត តាំងពីបណ្តុះបណ្តាលនៅប្រទេសថៃ រហូតដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខេត្តព្រះសីហនុ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់ទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានកីឡាករ៦០នាក់ មកពី៤ប្រទេសចូលរួម គឺកម្ពុជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ សរុបប្រាក់រង្វាន់៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner