ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងទៅស្នាក់ការសង្កាត់ ខណ្ឌ គឺមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងនៅទីស្នាក់ការសាខាកាកបាទក្រហម ឬទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ ខណ្ឌ នោះ ខាងសង្កាត់បខណ្ឌនឹងផ្តល់ជូនបងប្អូន ពោលគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

ការណែនាំបែបនេះរបស់ ឯកឧត្តមឃួង ស្រេង
បានធ្វើឡើង នារសៀលថ្ងៃទី២០ឧសភា ឆ្នាំ២០២២នេះ ខណៈដែលឯកឯឧត្តមនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ចុះសំណេះសំណាលនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយសរុបចំនួន
៥៦២នាក់ នៅក្នុងវត្តនាគវ័ន្តក្នុងសង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន និងសម្ដេចតេជោហ៊ុន សែន សម្ដេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺ នៅពេលដែលសម្ដេចតេជោ នៅតែដឹកនាំប្រទេសកម្ពុជា សម្ដេចមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
លោកឃួង ស្រេង បានស្នើទៅ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហាខ្វះខាតនៅក្នុងជីវភាពគ្រួសារខ្លាំង សូមបងប្អូន ទំនាក់ទំនង ទៅ អនុសាខាកាកបាតក្រហម សង្កាត់ ខណ្ឌ ឬនៅតាមសាលាសង្កាត់ សាលាខណ្ឌក៏ដូចជានៅតាមបក្សសង្កាត់ បក្សខណ្ឌដែលនៅជិតបងប្អូនប្រជាពលរដ្ឋ នោះបងប្អូន
នឹងទទួលបានស្បៀងអាហារជាក់ជាមិនខាន ។សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរដែនដីគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារនោះទេ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner