កីឡាហែលទឹកពាក់ជើងទាកម្ពុជា ទទួលបានមេដាយសំរឹទ្ធ

ហាណូយ៖ អត្តពលិកកីឡាហែលទឹកកម្ពុជា វិញ្ញាសាហែលពាក់ជើងទា បែបបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ (Fin swimming-Men’s Relay 4 x 200m Surface) ទទួលបានមេដាយសំរឹទ្ធ ហើយនៅថ្ងៃនេះ បន្ទាប់ពីគណៈកម្មការបច្ចេកទេសសម្រេចជាផ្លូវការ ក្រោយមានការតវ៉ាពីប្រទេសដែលចូលរួម កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញ។

វិញ្ញាសាហែលពាក់ជើងទា បែបបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ មានប្រទេសចំនួន៤ ប្រកួតរួមមានម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, ថៃ និងកម្ពុជា ខណៈកីឡាករកម្ពុជាទាំង ៤រូបរួមមាន លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម, និងឆោម ច័ន្ទថន សម្រេចបានក្នុងឋិរវេលា ០០:០៧:១៩.៩៧០ ដោយទទួលបានមេដាយសំរឹទ្ធ។ ខណ:ម្ចាស់ផ្ទះវៀតណាម ទទួលបានមេដាយមាស ឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner