ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥៩នាក់ (ស្រី ២៩នាក់) បានចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ ការរៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការសុខាភិបាល “៣ការពារ ៣កុំ” និងពិនិត្យព្យាបាលជំងឺ រួមទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ៦០៩នាក់ (ស្រី ៣៧៥នាក់) នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃចក្រី ភូមិ ព្រៃចក្រី ឃុំ អូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ជឹម គឹមស្រួន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត លុយ សែន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាង ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការយ៉ាងស្និតស្នាលជាមួយ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងឯកឧត្តម ចាន់ សុវុឌ្ឍ អនុប្រធានចុះជួយស្រុកកំពង់សៀម (ឃុំ ស្រក និងឃុំអូស្វាយ) រួមជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាឃុំ និងស្រុកកំពង់សៀម។

ជានិច្ចកាល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងទទួលបាននូវការស្វាគមន៍ គោរពស្រលាញ់រាប់អាន មានការគាំទ្រ ផ្តល់ជំនឿទុកចិត្តខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ តាមរយៈបទពិសោធន៍ ក្នុងការបំពេញបេសកកម្ម ការងារជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងការពិនិត្យព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានសម្ថភាពខ្ពស់ ក្រមសីលធម៌ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋនៅតាម សហគមន៍មូលដ្ឋាន។

នាឱកាសនោះ ប្រជាពលរដ្ឋនៅឃុំអូរស្វាយស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានអញ្ជើញមកទទួលការពិនិត្យព្យាបាលជំងឺ ពិតជាមានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែង ព្រមទាំងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ដែលតែងតែយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ពួកគាត់ និងបានជូនពរដល់ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយនៅថ្ងៃនេះទាំងអស់គ្នា ឱ្យជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ លីពៅ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner