Pep Guardiola ស្រក់ទឹកភ្នែក បន្ទាប់ពីដឹកនាំ Man City ឈ្នះ Premier League

បាល់ទាត់៖ ក្រុមមេឃខៀវ Manchester City បានក្លាយជាម្ចាស់ជើងឯក Premier League ជាលើកទី៤ បន្ទាប់ពីនាំមុខ Liverpool ១ពិន្ទុក្រោយយកឈ្នះ Aston Villa ៣ទល់នឹង២ នៅកីឡដ្ឋាន Etihad ។

បើកការប្រកួតក្រុមភ្ញៀវ Aston Villa បាននាំមុខមុន ២គ្រាប់ ដោយ Matthew Cash នាទីទី៣៧ និង Philippe Coutinho នាទីទី៦៩ ។ យ៉ាងណាក្តីចន្លោះពេលត្រឹម ៥នាទី Manchester City រកបាន ៣ គ្រាប់វិញ ដោយ Ilkay Gundogan ពីរគ្រាប់ នៅនាទីទី៧៦ និង៨១ ខណៈដែល Rodri រកបាននៅ នាទីទី៧៨ ។

បន្ទាប់ពីទទួលបានជ័យជំនះលោក PEP GUARDIOLA បានស្រក់ទឹកភ្នែកឱបជំនួយការ Juan Lillo បង្ហាញពីអារម្មណ៍រំភើប។ អ្នកចាត់ការរូបនេះ បាននិយាយថា៖ «ការប្រកួតចុងក្រោយគឺតែងតែពិសេសខ្លាំង Aston Villa បានធ្វើអោយយើងតក់ស្លុតចំពោះគ្រាប់បាល់ដំបូងរបស់ពួកគេ។

គួរបញ្ជាក់ថា PEP GUARDIOLA បានឈ្នះពាន English Premier League ៤ដង ក្នុងរយៈពេល ៥រដូវកាលវាគឺពិតជារំភើបខ្លាំង យើងនឹងចងចាំ។ខណៈពេលដ៏រីករាយអ្នកគាំទ្រ មេឃខៀវបានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយសម្រុកចូលទីលានដើម្បីអបអរសាទរដល់ក្រុមជើងឯករដូវកាលថ្មី៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner