ក្រុម AC Milan ក្លាយជាម្ចាស់ជើងឯកពាន Serie A ជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ

បាល់ទាត់៖ ក្រុមបាល់ទាត់ AC Milan បានក្លាយជា ជើងឯកក្របខណ្ឌលីគ កំពូលអ៊ីតាលី Serie A ជា លើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ បន្ទាប់ពីបានយកឈ្នះ Sassuolo ៣-០ កាលពីយប់មិញ។ ខ្សែប្រយុទ្ធវ័យចំណាស់ បារាំង Olivier Giroud ស៊ុតបញ្ជូលទី២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយ Franck Kessie ជួយឲ្យ AC Milan យកឈ្នះលើក្រុមម្ចាស់ផ្ទះ ៣ទល់០ ។

ខណៈក្រុម Inter Milan បានយកឈ្នះ Sampdoria ៣-០ នៅថ្ងៃចុងបញ្ចប់ផងដែរ ប៉ុន្តែក្រុមរបស់លោក Simone Inzaghi មិនអាចគ្រងជើងឯកបានទេដោយចាញ់ក្រុម AC Milan ២ពិន្ទុនៅរដូវកាលនេះ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Stefano Pioli ដែលបានចាកចេញពី Inter Milan មកចូលរួមជាមួយ AC Milan កាលពី ឆ្នាំ២០១៩ បានជួយអោយក្លឹបគ្រងជើងឯក Serie A ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ១១ឆ្នាំ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner