វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១ពាន់នាក់ទៀត តែ គ្មានមនុស្សស្លាប់ថ្មីទេ

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣១៩ករណីបន្ថែមទៀត កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ៣៤៧ករណី។

ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ១៣៨ ករណី និងខេត្ត Vĩnh Phúc ចំនួន៩០ករណី។ទោះជាយ៉ាងណាក្នុងរបាយការណ៍ ថ្ងៃសុក្រកន្លង ទៅនេះវៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេសចំនួន ១០,៧០៨,៨៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤០២,០៤៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៥នាក់៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner