៤ខែដើមឆ្នាំ២០២២ ការនាំចេញម្រេចរបស់កម្ពុជា មានជិត ៤ពាន់តោន កើនឡើង ៧៩ភាគរយ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា គិតត្រឹមរយៈពេល ០៤ខែ ដើមឆ្នាំ២០២២ ពោលគឺចាប់ពីខែមករា ដល់ខែមេសា ការនាំចេញម្រេចរបស់កម្ពុជាមានចំនួន ៣,៨៣៤.៦៧តោន កើនឡើង ៧៩.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

បើតាមរបាយការណ៍ដដែលនេះ រយៈពេល០៤ខែ ឆ្នាំ២០២២នេះ ការនាំចេញម្រេចមានចំនួន ៣,៨៣៤.៦៧តោន បានកើនឡើងចំនួន ៧៩.៣ភាគរយ ក្នុងនោះនាំចេញទៅវៀតណាម ចំនួន៣ ៥៤០.០១តោន អាល្លឺម៉ង់ចំនួន ២៥៥.៦០តោន ម៉ាឡេស៊ីចំនួន ១៣.៦៤តោន ប៊ែលហ្ស៊ិកចំនួន៨.៨០តោន បារាំងចំនួន៨.៦១តោន, ឆេកចំនួន ២.៣០តោន, ជប៉ុនចំនួន ២.០១តោន កាណាដាចំនួន ១តោន សហរដ្ឋអាមេរិកចំនួន ០.៩២តោន អង់គ្លេសចំនួន ០.៩០តោន ស៊ុយអ៊ែតចំនួន ០.៤៩តោន កាហ្សាក់ស្ថានចំនួន ០.២៩តោន និង អូស្ត្រាលីចំនួន ០.១០តោន។

ទោះបីជាការប្រមូលផលម្រេចរយៈពេល០៤ខែ ដើមឆ្នាំ២០២២នេះ មានដំណើរការល្អពិតមែន ប៉ុន្ដែអ្នករកស៊ីលើវិស័យនេះ បានបង្ហាញក្ដីព្រួយបារម្ភចំពោះបញ្ហាប្រឈមនានា ក្នុងការប្រមូលផលម្រេច ដោយសារតែបញ្ហាភ្លៀងខ្លាំង និងកង្វះកម្លាំងពលកម្ម៕ ដោយ៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner