មេបញ្ជាការ​កងទ័ពជើងគោក​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​កឹ​ន​ធើ​

​ភ្នំពេញៈ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជិន វៀត​ជឿ​ង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជនទីក្រុង​កឹ​ន​ធើនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភាឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោកនៃ​កងយោធពល​ខេមរភូមិន្ទ​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជិន វៀត​ជឿ​ង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ទីក្រុង​កឹ​ន​ធើ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម(រូបថតហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត)

​ប្រភព​បញ្ជាក់ថា ឯកឧត្តម ជិន វៀត​ជឿ​ង បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​។ ជំនួប​នេះបានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ឯកឧត្តម ជិន វៀត​ជឿ​ង បាន​កោតសរសើរ​ដល់​ការអភិវឌ្ឍ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​របស់ កម្ពុជា​នាពេល​បច្ចុប្បន្ន និង​បាន​ថ្លែង​នូវ​ការអបអរសាទរ​ក្នុងឱកាស​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាមនៅក្នុង​ឆ្នាំ​២០២២ នេះ​។ ឯកឧត្តមបាន​លើកទ្បើង​ផងដែរ​ថា ទីក្រុង​កឹ​ន​ធើ​មាន​ប្រវត្តិ​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​ជាមួយបណ្តា​អង្គភាព​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​ប្រជាជន​និង​ប្រជាជន ។​បន្ត​ទៅមុខទៀតឯកឧត្តមសង្ឃឹមថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះនឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជិន វៀត​ជឿ​ង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ទីក្រុង​កឹ​ន​ធើ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម(រូបថតហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត)

​ជាការ​ឆ្លើយតប ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​អំពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​និង ប្រជាជន​ទាំងពីរ​ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​រហូតមក និង​បាន​សម្តែង​នូវ​ការគាំទ្រ​ឱ្យមាន​ការជំរុញ អ្នកវិនិយោគ​ពី​ក្រុង​កឹ​ន​ធើ​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទ្បើង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​កឹ​ន​ធើ ក៏បាន​អញ្ជើញ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កឹ​ន​ធើ​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​៕ ដោយ​៖ ពល​ជ័យ​

ads banner