ស្រ្តីម្នាក់ដែលប្រើហិង្សាលើកុមារអាយុ៥ឆ្នាំត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលបានប្រើហិង្សាទៅលើកុមារអាយុ៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌ ទួល គោក ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការបន្ដតាមនីតិវិធីបន្ទាប់ពីអ្ន ក លេងបណ្ដាញសង្គមបង្ហោះចែកចាយព័ត៌មាននេះ

ប្រភពព័ត៌មានពី គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានឱ្យដឹងថា ស្ដ្រីដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សានេះឈ្មោះ ចាន់ ធីតា អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ខណៈកុមារីរងគ្រោះអាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្ត្រីដែលជាជនសង្ស័យ ឲ្យមើលថែ កូនអាយុ២ឆ្នាំ ហើយករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា។

គណៈកម្មការការពារកុមារថ្នាក់ជាតិនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមថ្កោលទោសដាច់ អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា។ ជាមួយគ្នានេះ ក.ជ.ក សូមកោត សរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។

ពាក់ព័ន្ធនឹងអំពើហិង្សានេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័ន សម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរ៉ឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់ នេះកើតមាន ក្នុងសង្គមជាតិយើងបន្តទៀត៕
ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner