រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំដល់ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី ត្រូវខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់

រតនគិរី៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៣ខែឧសភា បានអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសលោក ទៀង សុថា ដែលត្រូវបានតែងតាំងជាចៅក្រម សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម សមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ជាច្រើនរូប។

ក្នុងឱកាសោះឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ និងផ្តាំផ្ញើ នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ទី១-គ្រប់សាលាជម្រះក្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យការងារ និង ក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ ម្យ៉ាងទៀត ដើម្បីធានាការអនុវត្តវិធាន ការ វិន័យ នានាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះមន្រ្តីដែលមិនគោរពវិន័យផង និងម្យ៉ាងទៀត ដើម្បីជាមូលដ្ឋានក្នុងការផ្តល់នូវការលើកទឹកចិត្តនានា ចំពោះមន្រ្តីដែលគោរពវិន័យ និងខិតខំ ប្រឹងប្រែង អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អផង,។ទី២-ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិន លម្អៀងទាំង ៤ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ” ដើម្បីធានាឱ្យ បាននូវភាព យុត្តិធម៌ ពិតប្រាកដជូនប្រជាពលរដ្ឋ។ទី៣-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ លើកា រពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន ហើយមន្រ្តីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយក ចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបាន ទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យច្បាប់ និងយុត្តិធម៌។ទី៤-ចៅក្រមទាំងអស់ ត្រូវខិតខំពង្រឹង គុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជាពិសេស ត្រូវលើក កម្ពស់ គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី នឹងខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរីឱ្យមានការរីកចម្រើន ព្រមទាំងការបម្រើ សេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ហើយជាពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតី គោរពគ្នាទៅវិញទៅមកដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន ដោយ ប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឱ្យ វិស័យយុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា៕
ដោយ៖ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner