ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន១៤ខ្នង បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង ប្រធាន គណៈកម្មាធិការ សាខា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ទៅឧបត្ថម្ភជូនដល់ប្រជាពល រដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន១៤ខ្នង នៅផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ក្នុងពេលជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកនូវការសោកស្តាយពន់ពេកជា មួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ។ ឯកឧត្តម បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការ នយោបាយអ្វីឡើយ ។
គួរបញ្ជាក់ថា សម្ភារៈបានផ្តល់ជូនគ្រួសាររងគ្រោះក្នុងមួយខ្នងទទួលបាន ៖ អង្ករ ៥០គីឡូក្រាម ,មី ,ត្រីខ,ទឹកត្រី,ឃីតពីរកញ្ចប់ និងថវិកា ២០ម៉ឺនរៀល ៕ដោយ៖ម៉ុន សំអាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner