សាលាចំណេះទូទៅអន្តរជាតិ ឌូវី បង្កើតសកម្មភាពអប់រំកាយ និងកីឡា

លោក ស្តើង តុងហឹង នាយកសាលាចំណេះទូទៅអន្តរជាតិឌូវីខេត្តបន្ទាយមានជ័យគូសបញ្ជាក់ថា ក្នុងដំណើរការរយៈពេល៣ឆ្នាំនៅសាខានេះ សាលានេះទើបនឹងចាប់ផ្តើមវិស័យអប់រំកាយ និងកីឡា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះទេ ដើម្បីឲ្យស្របទៅនឹងកម្មសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកនាយកសាលាបន្ថែមទៀតថា សម្រាប់វិធីអប់រំកាយ និងកីឡានេះ សាលាបញ្ចូលឲ្យសិស្សានុសិស្សហាត់រៀនរយៈពេល២ម៉ោង ក្នុង១សប្តាហ៍ គ្រប់កម្រិតសិស្សាទាំងអស់ ដោយមានថ្នាក់ទី១ដល់ថ្នាក់ទី៦ មាន៨ថ្នាក់ និងកម្រិតមធ្យមសិក្សាពីថ្នាក់ទី៧ដល់ថ្នាក់ទី១១ មាន៥ថ្នាក់ ដែលមានលោកគ្រូ អ្នកគ្រូសរុប ៥៧នាក់ និងសិស្សានុសិស្សសរុបចំនួន ៣៣៣នាក់ និងមានគ្រូអប់រំកាយ និងកីឡាម្នាក់។

លោក ស្តើង តុងហឹង បន្ថែមទៀតថា ការដាក់បញ្ជូលកម្មវិធីអប់រំកាយ និងកីឡា ស្របតាមកម្មវិធីសិក្សារដ្ឋនេះ គឺដើម្បីបណ្តុះឲ្យសិស្សានុសិស្សមានសុខភាពល្អមាំមួន ប្រាជ្ញាឈ្លាសវៃ ការគោរពវិស័យ ក្រមសីលធម៌ និងឥរិយាបទមានរបៀបរៀបរយបានល្អ។ ជាពិសេសវិស័យអប់រំកាយ និងកីឡាក៏ជួយជំរុញឲ្យសិស្សានុសិស្សទាំងអស់ ចេះធ្វើការរួមគ្នាជាក្រុម និងកិច្ចសហការគ្នាល្អ។

ជាមួយនឹងការរៀបចំឆ្នាំដំបូងនៅឆ្នាំនេះលើវិស័យអប់រំកាយ និងកីឡានេះ នាយកសាលាចំណេះទូទៅអន្តរជាតិឌូវីខេត្តបន្ទាយមានជ័យរូបនេះក៏ប្តេជ្ញានឹងរៀបចំការហ្វឹកហាត់លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្មជាដើម នៅឆ្នាំសិក្សាក្រោយៗទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner