សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា-វៀតណាម បានសហការជួយពង្រឹងគ្នា ដើម្បីឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

សហព័ន្ធកីឡាអេឡិចត្រូនិក កម្ពុជា និង សហព័ន្ធ កីឡា អេឡិចត្រូនិក វៀតណាមបាន ធ្វើ ការចុះ អនុស្សារណ យោគយល់ គ្នា នៅទីក្រុងហាណូយ មុន ពិធី បិទ ការប្រកួត កីឡា ស៊ី ហ្គេមលើក ទី ៣១ ដោយដោយមានការចូលរួមពីលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក វៀតណាម ហើយក៏មានការចូលរួមធ្វើជាសាក្សី ពីឯកឧត្តម វ៉ា ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិក វៀតណាមផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ទី១- ផ្ដោតលើការសន្យា របស់ ភាគី វៀតណាម ក្នុងការជួយផ្នែកបច្ចេកទេស និងសម្ភារៈ សម្រាប់ត្រៀមរៀបចំ ក្នុងការប្រកួតកីឡាស៊ី ហ្គេម នៅកម្ពុជា និងទី២- ផ្ដោតលើការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ កីឡាករ កីឡាការិនី តាមរយៈការហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសគ្នាទៅវិញទៅមកសម្រាប់ត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជានាឆ្នាំក្រោយ។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិ CAMSOC បានជំរុញជាមួយបណ្ដាសហព័ន្ធកីឡាជាតិផ្សេងៗក្នុងការធ្វើ កិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយបណ្ដាប្រទេស ក្នុងតំបន់ដើម្បីពង្រឹងការអភិវឌ្ឍ ទាំង ធនធានបច្ចេកទេស និងធនធានមនុស្សឆ្ពោះទៅរកគុណភាពខ្ពស់ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ ២០២៣ ស្របទៅនឹងយុទ្ធសាស្ដ្រចំណាយតិចតែធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ឲ្យក្លាយជា ព្រឹត្តិការណ៍ដ៏អស្ចារ្យ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner