ស.ស.យ.ក រាជធានីភ្នំពេញ នាំយកថវិកាចំនួន ជាង២៦ លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផា ដើម្បីរួមគ្នាសង្គ្រោះអាយុជីវិតកុមារកម្ពុជា

ភ្នំពេញ ៖ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ សហការជាមួយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារ និង ស.ស.យ.ក បម្រើការនៅធនាគារជាតិនៃកម្ពុជា បាននាំយកថវិកា ដែលទទួលបានការចូលរួម ពីសប្បុរសជន និងអ្នកឧបត្ថម្ភគាំទ្រ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផា ដើម្បីរួមគ្នារក្សាលំនឹងនៃបុព្វហេតុ និងបេសកកម្មក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជា ។

គួរបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ពិនី ហ៊ុនសែន ក្នុងទស្សនៈ វិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយ ឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួម បរិច្ចាគថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner