លែងជាបញ្ហាទៀតហើយ! អ្នកបាត់បណ្ណបើកបរ អាចស្នើសុំថ្មីបាន ដោយគ្រាន់តែមានឯកសារ ប៉ុន្មានច្បាប់ និងចំណាយលុយអស់ ២-៣ម៉ឺនរៀលប៉ុណ្ណោះ

ភ្នំពេញ៖ អ្នកដែលបានបាត់បណ្ណបើកបរ លែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែមានឯកសារ ប៉ុន្មានច្បាប់ ហើយចំណាយតម្លៃសេវា ២ម៉ឺនររៀល សម្រាប់ ប្រភេទ “ក” និង៣ម៉ឺនរៀល សម្រាប់ ប្រភេទ “ខ” “គ” “ឃ” “ង” ប៉ុណ្ណោះ គឺអាចស្នើសុំថ្មីបានហើយ។

តាមរយៈហ្វេសប៊ុកផេករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២ មានខ្លឹមសារថា៖ តើបណ្ណបើកបរ ដែលបាត់អាចស្នើសុំថ្មីបានដែរឬទេ? ត្រូវមានឯកសារ អ្វីខ្លះ? តម្លៃប៉ុន្មាន?

ចម្លើយ៖ បណ្ណបើកបរដែលបាត់អាចស្នើសុំធ្វើថ្មីឡើងវិញបាន។ ឯកសារតម្រូវ សម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច), ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល), លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន), រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌ស ចំនួន៣សន្លឹក។

ចំពោះកម្រៃសេវាសម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរ បណ្ណបើកបរប្រភេទ “ក” តម្លៃ ២០.០០០ រៀល និងបណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” តម្លៃ ៣០.០០០ រៀល។ ::: ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275»៕ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner